Sinora Roath - Woman Inside

To Rate
Intro
គាត់ជក់បារីលើឡាន
ប្រាប់ឲ្យខ្ញុំនៅតែក្នុងចង្ក្រាន
ទុកនារីជាកន្លែងកំសាន្ត
ក្នុងមួយខែហ៊ានឲ្យខ្ញុំប៉ុន្មាន?(boy)

Verse 1: Sinora
ទៅលេង Paris បានរាល់ខែហ្ន៎?
មាន sashimi ញ៉ាំរាល់ថ្ងៃហ្ន៎?
តែបងអត់ចង់ឲ្យតម្លៃហ្ន៎?
តិចស៊ីណូរ៉ាយកប្តីថ្មីហ្ន៎? hmm~

បើសិនអ្នកក្លាហាន ប្រើសណ្ឋានមើលងាយនារី (boy)
អ្នកត្រូវហ៊ានក្លាហាន ធ្វើឲ្យបានលើសប្រាំនាទី(b-boy)
ហេតុអ្វីហ៊ាននឹកស្មាន ថាចាប់បានជីវិតខ្ញុំនេះ?
បើចង់ឲខ្ញុំហៅថាបង last long

បើមាននិស្ស័យខ្ញុំសូមប្រាថ្នាអ្នកចាស់ទុំ
ព្រោះក្មេងដទៃដូចជាមិនឲ្យតម្លៃខ្ញុំ
នៅក្នុងសង្គមគេនាំគ្នាមើលងាយមេម៉ាយ
ប៉ុន្តែស្រីខ្លួនមួយមិនបណ្តោយឲ្យកូនអត់បាយ

ថាខ្ញុំមិនហ៊ានសង្ឃឹម
តែរូបអូនជាកុលាបមានក្លិន
ទោះដុះលឿន ឬ ក៏តាមសន្សឹម
តែអត់បានសុំគេឲ្យចិញ្ចឹម (boy)
គិតថារូបខ្ញុំជាទំនិញហ៍?
បេះដូងនិងចិត្តឲ្យគេទិញហ៍?
ក្បត់ហើយនឹកឃើញចង់មកវិញហំ?
Or you can sleep on a bench huh?

ឆ្ងល់ថាអ្នកគិតអី ហ៊ានស្រមៃយកខ្ញុំជាឈ្នាន់ (boy)
មេខលាជាស្រី តែរាមឥសូរដេញនាងមិនទាន់ (boy)
កុំហៅខ្ញុំអប្រិយ ព្រោះខ្ញុំមិនព្រមឲ្យអ្នកជាន់
បើគិតថាខ្លួនឯងគ្រាន់ តាមខ្ញុំឲ្យទាន់

ប្រពៃណីទម្លាប់ឲ្យស្រីសុំគេចាយ
ធ្វើដូចនាងមានតែកាយ ក្នុងសម័យនេះហើយ បើអ្នកខ្សោយអ្នករស់នៅបម្រើគេហើយ
So don't ever deny, that strong woman inside

Rap: REEZY
Eh eh eh eh eh
បងនឹកឃើញស្ដាយ ព្រោះថាអូននឹងចំណាប់
Woman inside តែអ្នកផ្សេងគេមិនស្តាប់
ប្រសិនបើអូននៅស្ងាត់ គេនឹងមើលងាយលើសដើម
តែប្រសិនបើអូនរ៉ាយរ៉ាប់ គេនឹងថានិយាយច្រើន
តែឈប់សិន បើអ្នកតាមមិនទាន់
I know a strona woman
When I see one
កុំព្រមអោយគេជាន់ កុំអោយគេហៅថាអប្រិយ
កុំសុខចិត្តចាញ់ដោយសារពាក្យសម្ដី
បើអ្នកផ្សេងគេមើលមិនឃើញថារូបអូននេះជាដួងតារា
ទុកអោយបងជាអ្នករ៉ាយរ៉ាប់ មកស្តាប់ REEZY! និង Sinora
ព្រោះថាបងពូកែយកចិត្ត ហើយគាត់វិញចេះបីបួនភាសា
បើអ្នកណាធ្វើអោយអូនយំ ទុកអោយបងជូតទឹកនេត្រា
But who am I kidding? ខ្ញុំមិនអាចយល់
ពីការឈឺចាប់ ដែលពួកគាត់ស្គាល់
មិនបាច់ជួបផ្ទាល់ all she prefers
Is for you gentlemen to listen to her
និយាយមែនហា៎ you can do it, you can do it
និយាយមែនហា៎ និយាយមែនហា៎!

Comments

More Sinora Roath lyrics

Sinora Roath - One Night
{Nikki Nikki} ថាយប់នេះខ្ញុំចម្លែកខ្ញុំច្រឡឺមក៏បាន ចង់សប្បាយមិនឲ្យនរណារំខាន តែហាក់ដូចជាខ្វះអ្វីម្យ៉ាង Wanna feel a stranger’s stare, touch and whisper in my ear Tell

Sinora Roath - 60m
{Verse 1} អូនអង្គុយលុប អង្គុយលុបរូបថតដែលថតកន្លង រូបក្នុងបន្ទប់ រូបយើងទាំងពីរនៅក្នុងបន្ទប់បង តើម្ដាយរបស់បងនៅគិតថាអូនជាមិត្តមែនទេ?

Sinora Roath - Favorite Ex
{Verse 1} ទោះបីយើងប្រកែកគ្នាច្រើន យើងឈ្លោះគ្នាច្រើន តែចុងក្រោយឡើងស្រឡាញ់គ្នាជាងមុន (តែចុងក្រោយឡើងស្រឡាញ់គ្នាជាងមុន) បែកគ្នា នៅពេលបងទៅ

Sinora Roath - Woman Inside
{Intro} គាត់ជក់បារីលើឡាន ប្រាប់ឲ្យខ្ញុំនៅតែក្នុងចង្ក្រាន ទុកនារីជាកន្លែងកំសាន្ត ក្នុងមួយខែហ៊ានឲ្យខ្ញុំប៉ុន្មាន?(boy) {Verse 1: Sinora} ទៅលេង

Sinora Roath